05-Nov-2026

ការបង្ហាញព័ត៌មានសាជីវកម្ម

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

ចែករំលែក

សម្រាប់រយៈពេល ១២ ខែ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុ  មានចំណូលសរុបចំនួន ៣៣៣.៩១៣.៣៧៧.០០០ រៀល កើនចំនួន ៣៣៧.៧៣២.០០០ រៀល ស្មើនឹង ២១,១៧%  បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៤៣.៤៦៣.៥០០.០០០ រៀល ថយចុះចំនួន ១.៧០២.២៧២.០០០ រៀល ស្មើនឹង ៣,៧៧% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះដែរ ទ្រព្យសកម្ម​សរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣៧២.២៦៦.២២១.០០០ រៀល កើនឡើងចំនួន ៤៤.០៧៥.៧៣៣.០០០ រៀល ស្មើនឹង ៣,៣២% និងមូលធនសរុបមានចំនួន ៦៨២.៥២៤.៨៤០.០០០ រៀលកើនឡើងចំនួន ៣៣.០១៤.៦០៦.០០០ រៀលស្មើនឹង ៥,០៨%។

សូចនករ​សំខាន់ៗ​សម្រាប់ឆ្នាំ ២០១៩ មាន​ដូច​ខាង​ក្រោម៖

១. អនុបាតចរន្ត ២,៧៣ ដង
២. អនុបាតចរន្តលឿន ២,៥១ ​ដង
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៣,១៧ %
៤. អនុបាតចំណេញធៀបនឹងមូលធន ៦,៣៧ %
៥. អនុបាតគំលាតចំណេញដុល ២៤,៣៧ %
៦. អនុបាតគំលាតចំណេញភាព ១៣,០២ %
៧. អនុបាតលទ្ធភាពសងការប្រាក់  ៦,៧០ ដង
៨. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៥០៦,៧៣ រៀល

 សូម​អាន​របាយការណ៍ឆ្នំា ២០១៩ ទាំង​ស្រុង​ដោយ​ទាញយក (Download) ខាង​ក្រោម​នេះ៖

១. SHV Port - FS Khmer 31 December 2019-Final

២. SHV Port - FS English 31 Dec 2019_Signed

៣. ឧបសម្ព័ន្ធនៃរបាយការណ៍ឆ្នាំ២០១៩

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង