05-Nov-2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

គ្រឿងចក្រលើកដាក់

         កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ផ្តល់​នូវ​សេវាកម្ម​លើក​ដាក់កុងតឺន័រ ២៤​ម៉ោង សម្រាប់​គ្រប់​នាវា​កុងតឺន័រ និង​នាវា​ផ្សេងៗ​ទៀត​ដែល​មាន​ចុះកិច្ចសន្យា​ពិសេស​ជាមួយ​កំពង់ផែ​យើងខ្ញុំ​។ កំពង់ផែ​អាច​ផ្តល់ជូន​នូវ​ការបំរើ​នូវ​សេវាកម្ម​លើក​ដាក់កុងតឺន័រ និង​ទំនិញ​រាយ​ដែល​មាន​ភាព​រហ័ស និង​មាន​ភាពជឿជាក់ ព្រមទាំង​អាច​បត់បែន​បាន​គ្រប់​កាលៈទេសៈ ។​

ឧបករណ៍​ប្រើប្រាស់​សម្រាប់​លើក​ដាក់កុងតឺន័រ និង​ទំនិញ​រាយៈ​

១ - មធ្យោបាយលើកដាក់ - ដឹកជញ្ជូនកុងតឺន័រ

គ្រឿង​ចក្រ សមត្ថភាព បរិមាណ
រថស្ទូចចល័តលើគែមផែ ៣០.៥ តោន ៧ គ្រឿង
រថស្ទូចចល័តនៅទីលាន ៣៥-៤០ តោន ២៤ គ្រឿង
រថយន្តលើករៀបកុងតឺន័រ ៤៥ តោន ១២ គ្រឿង
រថយន្តលើករៀបសំបកកុងតឺន័រ ៧.៥-១០ តោន ៧ គ្រឿង
រថយន្តដឹកកុងតឺន័រ ៣០-៣៩,៦ តោន ៦១ គ្រឿង

២-មធ្យោបាយលើកដាក់ -ដឹកជញ្ជូនទំនិញទូទៅ

គ្រឿង​ចក្រ សមត្ថភាព បរិមាណ
រថយន្តស្ទូចចល័តលើគែមផែ ៦០ តោន ៤ គ្រឿង
រថយន្តស្ទូច ១០ តោន - ៥០ តោន ១២ គ្រឿង
រថយន្តចូក ៥ តោន - ១០ តោន ៣៣ គ្រឿង
រថយន្តដឹកទំនិញទូទៅ ២០ តោន - ៣០ តោន ២៩ គ្រឿង

     

     

     

     

     

កែប្រែចុងក្រោយ ២៥ តុលា ២០២៦

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង