ការរុករក និងបើកបរនាំផ្លូវ
១ - ការគ្រប់គ្រងនាវាចរ
កសស បានបំពាក់ប្រព័ន្ធគ្រប់គ្រងចរាចរណ៍នាវា Vessel Traffic Management System (VTMS) និងពោងសញ្ញាព្រមទាំងថែទាំឃ្លងនាវា ដើម្បីថែរក្សាសុវត្ថិភាពនិងគ្រប់គ្រងចលនានាវាឲ្យបានល្អប្រសើរ ។
២ - ព័ត៌មានសម្រាប់នាំនាវាចូលចត
ព័ត៌មានបន្ថែមអំពីកិច្ចការនាវាចរ សូមមេត្តាទាក់ទងអស័យដ្ឋានដូចខាងក្រោម៖
ទូរស័ព្ទ៖ (៨៥៥)៣៤ ៩៣៣ ៩៣១ / ១០ ៩៣៣ ៩៣១
ទូរស័ព្ទ៖ (៨៥៥)៣៤ ៩៣៣ ៩៣១
អ៊ីម៉ែល៖ vtms@pas.gov.kh
Website៖ www.pas.gov.kh
ឬតាមវិទ្យុទាក់ទង VHF Channel Nº16 (156.800 MHZ)
ម៉ោងការងារ ២៤ម៉ោង
Call sign (Sihanoukville Port Control)
លក្ខណ:អាកាសធាតុ
ខ្យល់មូសុងពីទិសនិរតី (SW monsoon) ចាប់ផ្តើមធ្លាក់ពីខែមិថុនាដល់ ខែតុលា ហើយខ្យល់ម៉ូសុងពីទិសឦសាន (NE monsoon) ចាប់ផ្តើមធ្លាក់ពីខែ វិច្ឆិកាដល់ខែកុម្ភ: ។
កម្ពស់ទឹកមានគម្លាតគ្នា ១,២០ម ជាមធ្យមរវាងទឹកជោរនិងទឹកនាច។
ជម្រៅនាវាអាចចូលចតបាន
ចំណតផែ | ជម្រៅទឹក (ម) |
|---|---|
ចំណតផែចាស់ (ទេសចរណ៍) | -៨,៥០ |
ចំណតផែចាស់ (ទំនិញទូទៅ) | -៧,០០ |
ចំណតផែថ្មី | -៩,៥០ |
ចំណតស្ថានីយកុងតឺន័រ | -១០,៥០ |
ចំណតផែប្រេង (ផែសូគីម៉ិច) | -៩,២០ |
ចំណតផែប្រេង (ផែតេលា) | -១១,០០ និង -១១,៥០ (រង់ចាំទឹកជោរ) |
ចំណតផែថ្ម (ផែប្រេង) | -៤,២០ |
ចំណតផែពហុបំណង (ទំនិញទូទៅ និងទំនិញចាក់ធារ) | -១២,៥០ |
ចំណតផែពហុបំណង (ផែមូលដ្ឋានភស្តុភារផ្គត់ផ្គង់ការរុករកប្រេង) | -៦,៥០ |
តំបន់បោះយុថ្កា
ក - តំបន់បោះយុថ្កាទក្សិណស្ថិតក្នុងចំណុច៖ 10º36’0N103º28’5E
ខ - តំបន់បោះយុថ្កាឧត្តរស្ថិតក្នុងចំណុច៖ 10º39’5N103º29’0E
គ - តំបន់បោះយុថ្កាសំរាប់នាវាដឹកប្រេងស្ថិតក្នុងចំណុច៖ 10º39’5N103º25’7E
កំណត់សំគាល់
សមត្ថភាពចំណតផែសំរាប់នាវាដឹកប្រេងមានចំណុះដូចខាងក្រោម៖
DWT ក្រោម២៨,០០០តោន
LOA តិចជាង១៨០ម
៣ - ក្រុមហ៊ុននាវាដែលបានចុះកិច្ចសន្យាជាមួយកសស
មានក្រុមហ៊ុននាវាចរចំនួន១៧បានចុះកិច្ចសន្យាជាមួយ កសស ដើម្បីប្រើប្រាស់ចំណតផែជាប្រចាំ សម្រាប់ការផ្ទេរផ្ទុកកុងតឺន័រ ក្រុមហ៊ុនទាំងនោះមាន៖ MAERSK, SITC, RCL, SAMUDERA, WAN HAI, CMA-CGM, COSCO, MSC, EVERGREEN, YANG MING, NYS, TCLC, HAPAG LLOYD, HMM, NBOS, GOLD STAR LINE, X-PRESS FEEDERS
៤ - មធ្យោបាយសម្រាប់នាំនាវាចូល - ចេញ រួមមាន៖
នាវា | កម្លាំង | ចំនួន |
|---|---|---|
នាវាសណ្តោង | ១៦០០ សេះ x ២ | ១ គ្រឿង |
នាវាសណ្តោង | ៩៥០ សេះ x ២ | ១ គ្រឿង |
នាវាសណ្តោង | ៨០០ សេះ x ២ | ២ គ្រឿង |
នាវាសណ្តោង | ៨០០ សេះ | ២ គ្រឿង |
នាវាកណ្ណធារ | ៣៩០ សេះ | ១ គ្រឿង |
កាណូតចងពួរ | ១៧៥ សេះ | ១ គ្រឿង |
នាវាល្បាត | ២១០ សេះ x ២ | ១ គ្រឿង |
៥ - សម្បទាសម្រាប់នាវាចូលចត រួមមាន៖
ចំណតផែ | ព័ត៌មានលម្អិត |
|---|---|
ស្ថានីយកុងតឺន័រ | ប្រវែង ៣៥០ ម, ជម្រៅទឹក -៩,៥០ ម និង ប្រវែង ៤០០ ម, ជម្រៅទឹក -១០,៥០ ម |
ផែចាស់ (ទំនិញទូទៅ) | ប្រវែង ២៩០ ម, ជម្រៅទឹក -៧,០០ ម |
ផែចាស់ (ទេសចរណ៍) | ប្រវែង ២៩០ ម, ជម្រៅទឹក -៨,៥០ ម |
ផែប្រេងសូគីម៉ិច | ប្រវែង ២០០ ម, ជម្រៅទឹក -៩,២០ ម |
ផែប្រេងតេលា | ប្រវែង ៤០០ ម, ជម្រៅទឹក -១១,០០ ម និង -១១,៥០ ម (រង់ចាំទឹកជោរ) |
ផែប្រេងថ្ម | ប្រវែង ៥៣ ម, ជម្រៅទឹក -៤,២០ ម |
ផែពហុបំណង (ទំនិញទូទៅ និងទំនិញចាក់ធារ) | ប្រវែង ៣៣០ ម, ជម្រៅទឹក -១២,៥០ ម |
ផែពហុបំណង (មូលដ្ឋានភស្តុភារផ្គត់ផ្គង់ការរុករកប្រេង) | ប្រវែង ២០០ ម, ជម្រៅទឹក -៦,៥០ ម |


កែប្រែចុងក្រោយ ៥ វិច្ឆិកា ២០២៦
