05-Nov-2026

ព័ត៌មាន និងព្រឹត្តិការណ៍

នាវាទេសចរណ៍ ឈ្មោះ CRYSTAL SYMPHONY សញ្ជាតិ Bahamas ដែលមានប្រវែងបណ្តោយ ២៣៨,០១ ម៉ែត្រ និងប្រវែងទទឹង ៣០,២០ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព

ចែករំលែក

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) នៅថ្ងៃអាទិត្យ ៩ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នាវាទេសចរណ៍ ឈ្មោះ CRYSTAL SYMPHONY សញ្ជាតិ Bahamas ដែលមានប្រវែងបណ្តោយ ២៣៨,០១ ម៉ែត្រ និងប្រវែងទទឹង ៣០,២០ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤៤៣ នាក់ (ស្រី ៩៦ នាក់) មាន ៤៩ សញ្ជាតិ​ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៣១៣​ នាក់ (ស្រី ១៥៤ នាក់)​ មាន ២៥ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (១៩៣ នាក់) និងអង់គ្លេស (២៤ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង ៨ យប់ នៅថ្ងៃដដែល

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វិចិត្រសាលរូបភាព (11)

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង