05-Nov-2026

ព័ត៌មាន និងព្រឹត្តិការណ៍

នាវាទេសចរណ៍០១គ្រឿង ឈ្មោះ NORWEGIAN JEWEL សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២៩៤.១៣ម៉ែត្រ ទទឹង៣២.២០ម៉ែត្រ ចេញដំណើរមកពីប្រទេសវៀតណាម បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

Phallyព័ត៌មាន និងព្រឹត្តិការណ៍
ចែករំលែក

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) នៅវេលាម៉ោង ០៦:០០ ព្រឹក ថ្ងៃសៅរ៍ ៦កើត  ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នាវាទេសចរណ៍​​០១គ្រឿង ឈ្មោះ NORWEGIAN JEWEL សញ្ជាតិ​ BAHAMAS ដែលមានប្រវែងបណ្តោយ​ ២៩៤.១៣ម៉ែត្រ​ ទទឹង៣២.២០ម៉ែត្រ ចេញដំណេីរមកពីប្រទេសវៀតណាម បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ​(ផែ​ពហុបំណង)​ដោយសុវត្ថិភាព​ ដែលមាននាវិកសរុបចំនួន​ ១០៤០​នាក់​ ស្រី​ ២៣០​នាក់​ មាន​ ៥៤សញ្ជាតិ​ និងមានភ្ញៀវទេសចរសរុបចំនួន ១៨០៣នាក់​ ស្រី​ ៣០នាក់​ មាន​ ៥៧សញ្ជាតិ​ (​ សញ្ជាតិដែលមានភ្ញៀវច្រេីនជាងគេ​គឺ​សហរដ្ឋអាមេរិក ១១៣៧នាក់​,​ កាណាដា​១០៦នាក់ )​ ក្នុងគោលបំណងមកទេសចរក្នុងប្រទេសកម្ពុជារយៈពេល១ថ្ងៃ​(​ ក្នុងខេត្តព្រះសីហនុ) នាវានេះនឹងចាកចេញទៅវិញនៅថ្ងៃទី១៨ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ វេលាម៉ោង​ ១៧.០០នាទីឆ្ពោះទៅប្រទេសថៃ

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វិចិត្រសាលរូបភាព (6)

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង