05-Nov-2026

ព័ត៌មាន និងព្រឹត្តិការណ៍

នាវាទេសចរណ៍ ឈ្មោះ AIDA Bella សញ្ជាតិ ITALY ដែលមានប្រវែងបណ្តោយ ២៣០ម៉ែត្រ ទទឹង ៣២ម៉ែត្រ ចេញដំណើរមកពីប្រទេសសិង្ហបុរី បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ផែចាស់) ដោយសុវត្ថិភាព

Phallyព័ត៌មាន និងព្រឹត្តិការណ៍
ចែករំលែក

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) នាវេលាម៉ោង ១២:០០ ថ្ងៃត្រង់ ថ្ងៃសុក្រ ៥កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣   នាវាទេសចរណ៍ ឈ្មោះ AIDA Bella សញ្ជាតិ​ ITALY ដែលមានប្រវែងបណ្តោយ​  ២៣០ម៉ែត្រ​ ទទឹង ៣២ម៉ែត្រ ចេញដំណេីរមកពីប្រទេសសិង្ហបុរី បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ (ផែ​ចាស់)​ ដោយសុវត្ថិភាព​ ដែលមាននាវិកសរុបចំនួន​ ៦៣១​ នាក់​ ស្រី​ ១២២​នាក់​ មាន​ ២៧សញ្ជាតិ​ និងមានភ្ញៀវទេសចរ​ សរុបចំនួន ២០០៥នាក់​ ស្រី​ ១០៤៨នាក់​ មាន​ ២៥សញ្ជាតិ​ (​ សញ្ជាតិដែលមានភ្ញៀវច្រេីនជាងគេ​គឺ​អាល្លឺម៉ង់ ១៨៥៩នាក់​ )​ ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេល២ថ្ងៃ​(​ ក្នុងខេត្តព្រះសីហនុ) នាវានេះនឹងចាកចេញទៅវិញនៅថ្ងៃទី១៨ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ វេលាម៉ោង​ ១៦.០០នាទីរសៀលឆ្ពោះទៅប្រទេសវៀតណាម

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វិចិត្រសាលរូបភាព (14)

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង