របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦
នៅក្នុងត្រីមាសទី៣ ឆ្នំា២០២៦ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ១៩៧.២៨២.១១៥.០០០ រៀល កើនឡើងជាងក្នុងត្រីមាសទី៣ ឆ្នំា២០២៥ ចំនួន ២៧.៨២៦.៤៤៧.០០០ រៀល ស្មើនឹង ១៦,៤២% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ២៦.៤៧៩.៣១៩.០០០ រៀល ថយចុះចំនួន ៣៩.៩០៣.២៧១.០០០ រៀល ស្មើនឹង ៦០,១១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ ។ សម្រាប់រយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៥៧២.២៩៥.២៥៥.០០០ រៀល កើនឡើងចំនួន ១៤០.៧៣៦.៩៧៥.០០០ រៀល ស្មើនឹង ៣២,៦១% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១៤៥.០០៦.៣១៥.០០០ រៀល កើនឡើងចំនួន ៥០.៣៦៥.០៥៦.០០០ រៀល ស្មើនឹង ៥៣,២២% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ ។
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ២.៦៦៤.២៥៦.៦៥៩.០០០ រៀល កើនឡើងចំនួន ៣៧៤.៩៧៨.២៧៨.០០០ រៀល ស្មើនឹង ១៦,៣៨% និងមូលធនសរុប មានចំនួន ១.៣៥២.៦១៩.០២៦.០០០ រៀល កើនឡើងចំនួន ១២៧.៦១៧.៧២១.០០០ រៀល ស្មើនឹង ១០,៤២% បើធៀបនឹងការិយបរិច្ឆេទ ៣១ ធ្នូ ២០២៥។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ មានដូចខាងក្រោម៖
១. | អនុបាតចរន្ត | ១,៧០ ដង |
២. | អនុបាតចរន្តលឿន | ១,៤៩ ដង |
៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ០,៩៩ % |
៤. | អនុបាតចំណេញធៀបនឹងមូលធន | ១,៩៦ % |
៥. | អនុបាតគំលាតចំណេញដុល | ៣៧,៤៦ % |
៦. | អនុបាតគំលាតចំណេញភាព | ១៣,៤២ % |
៧. | អនុបាតលទ្ធភាពសងការប្រាក់ | ៣០៨,៧២ ដង |
៨. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ១៤,៦០ រៀល |
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖



